តើ Internet ធ្វើដំណើរឆ្លងកាត់មហាសមុទ្របានដោយរបៀបណា?

បណ្ដាញ Internet ឆ្លងកាត់មហាសមុទ្រ

យើងតាម Website ផ្លូវការនៃផែនទីខ្សែកាបក្រោមបាតសមុទ្រ
( Click : Website )

បច្ចុប្បន្ននេះមានខ្សែកាប Internet ក្រោមបាតសមុទ្រចំនួន 493 ដែលកំពុងដំណើរការ និងកំពុងស្ថិតក្រោមការសាងសង់យ៉ាងសកម្មជុំវិញពិភពលោក។ ខ្សែទាំងនេះមានប្រវែងចាប់ពី 300Km តភ្ជាប់ពីប្រទេស Azerbaijan ទៅកាន់ប្រទេស Tukmenistan ដែលរត់នៅក្រោមសមុទ្រភ្ជាប់ទៅកាន់ខ្សែកាបក្រោមបាតសមុទ្រដ៏ធំសប្បើមដែលមានប្រវែង 6600Km ដែលភ្ជាប់ឆ្នេរ Marea សហរដ្ធអាមេរិកជាមួយនឹងទីក្រុង Bealtong ភាគខាងជើងប្រទេសអេស្បាញ ។ ខ្សែកាបក្រោមបាតសមុទ្រ Merea មានទម្ងន់ស្មើនឹងត្រីបាឡែងពណ៍ខៀវ 24ក្បាល។
ក្រុមហ៊ុនកំពុងរាយការណ៍ខ្សែក្រោមទឹកដល់ធំខ្វាត់ខ្វែងនេះនៅលើទូទាំងពិពលោក ឥឡូវនេះមានខ្សែកាបជញ្ជូនទីន្នន័យក្រោមបាតសមុទ្រប្រវែង 1.5 លានគីឡូម៉ែត្រ ដែលគេមិនប្រាប់ថា វាចំណាយអស់ប្រាក់ប៉ុន្មាននោះទេ ប៉ុន្ដែការប៉ាន់ស្មានពីអ្នកជំនាញបានប្រាប់ថាខ្សែកាបឆ្លងកាត់សមុទ្រ ជាធម្មតាត្រូវចំណាយប្រាក់ចន្លោះ ពី 300 ទៅ 400 លានដុល្លារ ដែលនេះហាក់បីជាចំនួនដ៍ច្រើនដោយសារតែពួកវាមិនមានកម្រាស់ក្រាស់នោះទេ ដែលជាធម្មតាប្រហាក់ប្រហែលទៅនឹងទុយោក្នុងសួនច្បារ ហើយរុំបញ្ចូលស្រទាប់ការពារ Seazotrohvi ជុំវិញបន្ទះស្នូលសសៃរអុបទិច និងស្រោមប្លាស្ចិចជាច្រើនជាន់ ហើយនិងខ្សែស្ពាន់ដើម្បីផ្ដល់ថាមពលអោយវា ។ ប៉ុន្ដែទោះវាមានទំហំមិនក្រាស់ក៏ដោយក៏ពួកវាបញ្ជូនទិនន័យដល់ច្រើនដល់ទៅ 100GB/s ជាមួយនឹងខ្សែថ្មីដែលកំពុងនឹងចូលមកដល់ អាចបញ្ពុនទិន្នន័យដល់ទៅ 400GB/s ។
ដូចនេះ តើទិន្នន័យដ៍ធំនេះរត់នៅលើខ្សែកាបដ៍តូចមួយនេះបានដោយរបៀបណា?
ចម្លើយនោះគឺ បច្ចេកទេសនៃការរួមបញ្ចូលគ្នាទិន្នន័យដល់ស្មុគស្មាញបំផុតដែលគេហៅថា Dense Wavelenght Division Multiplexing ឬDWDM ។ អនុញ្ញាតអោយអ្នកផ្ដល់ទិន្នន័យប្រើប្រាស់ជំហានរលកនៃពន្លឺច្រើនជាង 1 ដើម្បីបញ្ចូនព័ត៏មានតាមខ្សែកាបអុបទិច ។ ជំហានរលកជាច្រើនបានប្រើប្រាស់ជាច្រើនក្នុងពេលដំ ណើរគ្នា ហើយផ្ដុំគ្នាបង្កើតបានជាលឿនទិន្នន័យគួរអោយភ្ញាក់ផ្អើល វាកើតឡើងនៅមជ្ឃមណ្ឌលទិន្នន័យនៅចុងខ្សែទាំងពីរ រាល់ប្រវែង 70 ទៅ 100Km នៃខ្សែកាប ឬវែងជាងនេះខ្សែកាបក្រោមបាតសមុទ្រត្រូវបានបត់ភ្ជាប់ជាមួយនឹងអ្វីដែលគេហៅថា Repeates ពួកវាទាំងនេះដើរតួនាទីជា Emplayver ដែលរក្សាកម្លាំងអោយឡើងថេរក្នុងរយ:ចម្ងាយឆ្ងាយ នេះហើយជាមូលហេតុដែលខ្សែកាបទាំងនេះភ្ជាប់មកជាមួយទង់ដែងចម្លងដែលផ្ទុកចរន្ដអគ្គិសនី DC រហូតទៅដល់ 10000 វ៉ុល ដើម្បីផ្ដល់ថាមពលដល់ Repeates ។
ដំបូងខ្សែកាបទាំងនោះត្រូវបានគេរុំចូលទៅក្នុងឧបករណ៏រាងស៊ីឡាំងដល់ធំនៅលើកាប៉ាលពង្រាយខ្សែកាប ការរៀបចំផែនការ និងគូសវាសផែនទីក្នុងរយ:ពេលមួយឆ្នាំ ដែលយើងនឹងបង្កើតផ្លូវឆ្លងកាត់មហាសមុទ្រដ៏ល្អឥតខ្ចោះ។ ទីតាំងមិនសមស្របសម្រាប់ពង្រាយខ្សែកាបក្រោមបាតសមុទ្ររួមមាន កន្លែងដែលមានភ្នំភ្លើង ឬជាពិសេសកន្លែងដែលមានជញ្ជួនដី ឬងាយបាក់ដី ឬកន្លែងមានការនេសាទច្រើន ។ ខ្សែកាបនេះត្រូវបានពង្រាយចេញពីខាងក្រោយកាប៉ាល់ក្នុងល្បឿនយឹតៗប្រហែល 10Km/h
ប្រសិនបើកាប៉ាល់ជួបជាមួយអាកាសធាតុអាក្រក់នាវិកអាចសម្រេចចិត្ដថាត្រូវផ្ដាច់ខ្សែត្រូវចង់ភ្ជាប់ទៅនឹងកម្មករនៅលើកាប៉ាល់ហើយថយទៅកាន់ទឹកដែលស្ងប់ ។ កាលដែលព្យុះស្ងប់ទៅវិញកាប៉ាល់ត្រឡប់ទៅកន្លែងកម្មករហើយបន្ដពីកន្លែងវាដែលបានផ្ដាច់ចរន្ដលើខែកាប ។
នៅក្នុងឆ្នាំ 2012 មានព្យុះ Zendy នៅសហរដ្ឋអាមេរិកបានផ្ដាច់ខ្សែកាបឆ្លងកាត់មហាសមុទ្រអាត្លង់ទិកសំខាន់ជាច្រើនដែលបង្កការរអាក់រអួល ដល់បណ្ដាញទំនាក់ទំនង អស់ជាច្រើនម៉ោង ។ ក្នុងឆ្នាំ 2011 ការរញ្ជួនដីនៅ ប្រទេសជប៉ុនក៏បណ្ដាលអោយមានការបំផ្លិចបំផ្លាញស្រដៀងគ្នានេះដែរ ទោះជាយ៉ាងណាក៏ដោយភាគច្រើននៃការរអាក់រអួល បែបនេអគឺជាលទ្ធផលនៃការធ្វេលប្រហែសរបស់មនុស្ស ជាធម្មតាដូចជាការអូសសំណាញ៉ ឬ ខ្សែយុទ្ធការ ដែលនៅជិតច្រាំងគឺប្រឈមនឹងហានិភ័យច្រើនជាងពីការរំខានទាំងនេះ ។
ដូចនេះកាលណាវាកាន់តែខិតទៅជិតខ្សែកាបលើដីវានឹងទទួលបានការការពារកាន់តែច្រើន ខ្សែកាបជាច្រើនថែមទាំងត្រូវបានគេជីកចូលទៅក្នុងបាតសមុទ្រក្នុងលានដ្ឋានដល់វែង ដែលជីកដោយប្រើផ្លែជីករបស់កាប៉ាល់ ដែលអស្ចារ្យនោះត្រីឆ្លាមដែលគេប្រទះឃើញកំពុងកកេរខ្សែកាបក្រោមបាតសមុទ្ររបស់ក្រុមហ៊ុន Google លំបាកណាស់ទម្រាំអាចយកវីឌីអូឃ្លីបនេះបានក្នុងឆ្នាំ 2014 ។ កាន់តែអាក្រក់ជាងនេះទៅទៀត រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រមានជារឿនៗអំពីការជ្រៀតជ្រៀកទៅលើខ្សែកាបទាំងនេះពីមហាអំណាចបរទេសដែលមានអាទីភាពដូចជា រុស្សី ឬ ចិនជាដើម។ រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែដឹងគ្រប់យ៉ាងអំពីអ្នករាយការណ៏ ដែលទម្លាយព័ត៏មានក្នុងឆ្នាំ 2013 ដែលអង្គការ DSA គ្មានការភ័យខ្លាចពីការលួចស្ដាប់ការធ្វើទំនាក់ទំនងតាមរយ:ខ្សែកាបអុបទីច ។ ការឥទិ្ធពលផ្នែកភូមិសាស្រ្ដនយោបាយទៅលើខ្សែកាបក្រោមបាតសមុទ្រ ក៏ជារឿងដ៏គួរអោយចាប់អារម្មណ៏ផងដែរ ។ ការពីឆ្នាំមុន រដ្ឋាភិបាលអូស្រ្ដាលី បានធ្វើអន្ដរាគម៏ដើម្បីរារាំងក្រុមហ៊ុនបច្ចេកវិទ្យាយ័ក្សរបស់ចិន HUAWEI ពីការតំឡើងខ្សែកាបដែលតភ្ជាប់អូស្រ្ដាលីជាមួយកោះ Solimon ។ការភ័យខ្លាចស្ថិតនៅត្រឹមថាប្រទេសចិនអាចប្រើប្រាស់តំណភ្ជាប់ដើម្បីទទួលបានការចូលរួមការប្រើប្រាស់បណ្ដាញផ្ទៃក្នុងរបស់អូស្រ្ដាលី។ ដូច្នេះតាំងពីដើមរាងមកបណ្ដាលប្រជាជាតិឬអ្នកផ្ដល់សេវាទូរគមាគម៏ជាតិគឺជាអ្នកចេញប្រាក់ ម្ចាស់ខ្សែកាបដ៏ធំបំផុតរបស់ពិភពលោកក៏នៅតែជាក្រុមហ៊ុន ATNT របស់អាមេរិកដែលមានភាគហ៊ុនខ្សែកាបក្រោមបាតសមុទ្រ ប្រវែងប្រហែលជាង 230000 Km ។
ម្ចាស់ខ្សែកាបក្រោមបាតសមុទ្រធំបំផុតទី២ គឺ ក្រុមហ៊ុនទូរគមាគម៏របស់ចិនឈ្មោះថា China Telecom ជារឿយៗខ្សែកាបត្រូវបានគ្រប់គ្រងសម្ពន្ធ័ឬសមាគមន៏ដែលមានក្រុមហ៊ុនរហូលដល់ 50ម្ចាស់ដាច់ដោយឡែកពីគ្នា រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា ភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់និងក្រុមហ៊ុនជំនួយផ្សេងៗទៀតហើយ ទោះបីជាខ្សែកាបមួយមានម្ចាស់ច្រើនបែបនេះវាជួយកាន់បន្ថយថ្លៃចំណាយដើមក្ដី វាមិនបានជួយអ្វីបានច្រើននោះទេ រាល់ពេលដែលមានបញ្ហា ហើយគ្មាននរណាម្នាក់យល់ព្រមចេញមុខដោះស្រាយនោះទេ ។ ក្រុមហ៊ុនបច្ចេកវិទ្យាដែលកាន់តែរីកធំឡើងនេះដែលកំពុងទទួលស្គាល់វិសាលភាពនៃការរីកចម្រើនរបស់ខ្លួនត្រូវបានកំណត់ដោយបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ ដូច្នេះក្នុងរយ:ពេលប៉ុន្មានឆ្នាំនេះការវិនិយោគលើសលប់ក្នុងរដ្ឋារចនាសម្ព័ន្ធខ្សែកាបក្រោមបាតសមុទ្រ ភាគច្រើនបានមកពីក្រុមហ៊ុនដូចជា Facebook ដែលបច្ចុប្បន្នមានខ្សែកាបសរុបប្រវែងជិត 100000 km ក្រុមហ៊ុន Google មានភាគហ៊ុនប្រហាក់ប្រហែលគ្នា ក្រុមហ៊ុន Amazon មានបណ្ដាញឯកជនរបស់ខ្លួនដ៏ធំ ដែលភ្ជាប់ជាមួយមជ្ឃមណ្ឌលទិន្នន័យ AWS ដ៏ធំបំផុតតាមរយ:ខ្សែកាបឆ្លងកាត់មហាសមុទ្រអាត្លង់ទិច ប៉ាស៊ីហ្វិច និង មហាសមុទ្រឥណ្ឌា រួមទាំងសមុទ្រ មេទែឌីរ៉ាណេ សមុទ្រក្រហម និងសមុទ្រចិនខាងត្បុង ។ក្រុមហ៊ុនបច្ចេកវិទ្យាយ័ក្សទាំងនេះចូលចិត្ដហៅគម្រោងរដ្ឋារចនាសម្ព័ន្ធដែលប៉ះពាល់ដល់បរិស្ថានដ៏ធំទាំងនេះថែមទាំងជាការបរិច្ចាកដើម្បីពង្រឹងអរិយធម៏មនុស្សជាតិឬ Civilisation-enhanacing larfesse រៀងៗខ្លួន ។
ប៉ុន្ដែពួកគេក៏ជាក្រុមហ៊ុនដែលមានភាគហ៊ុនរួមគ្នាផងដែរ នរណាទៅដឹងច្បាស់ថាការបង្កើតចំនួនមនុស្សធ្វើអោយប្រើប្រាស់អ៊ីនធឺណេតកាន់តែច្រើន គឺមធ្យោបាយតែមួយគត់ដែលមនុស្សអាចបន្ដការរីកចម្រើន ។ ឥឡូវនេះខ្សែកាបដែលជាមធ្យោបាយដែលមានតម្លៃថោកបំផុតនិងមានប្រសិទ្ធភាពបំផុតដែលប្រើប្រាស់កញ្ចប់ទីន្នន័យលឿនដូចព្យុះក្នុងចំណាយដល់ឆ្ងាយមិនគួរអោយជឿ សូម្បីជាធម្មតាលោក Mask និយាយថា Starlink គឺសំដៅលើអ្នកណាដែលមិនសប្បាយចិត្ដនឹងអ៊ីនធឺរណេតហ្វាយបឺរ ល្បឿនលឿននាពេលតែបច្ចបន្បន្ននេះតែប៉ុណ្ណោះ ប៉ុន្ដែអ្នកណាទៅដឹងថា តើវានឹងទៅជាបែបណាក្នុងរយ:ពេលមួយ ឬ ពីរ ទស្សវត្ដន៏ក្រោយ អ្វីដែលយើងមើលឃើញពេលនេះ ថ្ងៃអនាគតគេនឹងប្រើខ្សែកាបក្រោមបាតសមុទ្រភាគច្រើនគ្រាន់តែក្នុងរដូវក្ដៅនេះ ក្រុមហ៊ុន Google និង Facebook បានប្រកាសពីគំនិតផ្កួចផ្កើមរួមគ្នាដើម្បីបង្កើត ខ្សែកាបក្រោមបាតសមុទ្រដែលមានឈ្មោះថា Apricot ។ Apricot នឹងតភ្ជាប់ទៅប្រទេស សង្ហបុរី ជប៉ុន ហ្គាំ ហ្វីលីពីន តៃវ៉ាន់ និងឥណ្ឌូនេស៊ី ក្នុងឆ្នាំ 2024 ។ ខ្សែកាបក្រោមទឹកដែលវែងបំផុតមិនធ្លាប់មាន មានប្រវែង 45000 Km ដែលតម្លៃក្នុងខ្តង់ ពាន់លានដុល្លារ ក្នុងទ្វីអាហ្វ្រិច ដែលតភ្ជាប់ប្រទសចំនួន 33 ដែលនឹងត្រូវបានផ្ដល់ហិរញ្ញប្បទានដែលស្វាគមន៏ក្រុមហ៊ុនដែលនាំមុខក្រុមហ៊ុន Facebook ។


អត្ដបទដោយ: យ៉េ សុផា



ខ្ញុំបាទឈ្មោះ យ៉េ សុផា ជានិស្សិតឆ្នាំទី១ សិក្សាជំនាញព័ត៏មានវិទ្យា(Web Developer) ក្នុងគោលបំណងជួយអោយប្រទេសយើងកាន់តែទំនើបជាងមុនមានភាពរីកចម្រើនក្នុងការសិក្សាស្រាវជ្រាវលើគេហទំព័ររបស់ខ្មែរ។
សូមអរគុណ

Facebook Page | Telegram Channel
Facebook | Instagram

Comments