សំណង់ប្រាសាទនៅក្នុងខេត្ដព្រៃវែង

ខេត្ដព្រៃវែង


តាមការសិក្សាស្រាវជ្រាវមកបានអោយដឹងថានៅក្នុងខេត្ដព្រៃវែងយើងមានសំណង់ប្រាសាទតែពីរប៉ុណ្ណោះដែលនៅសេសសល់
ប្រាសាទទាំងនោះមានដូចជា
១. ប្រាសាទចុងស្រុក ឬប្រាសាទព្រៃដើមស្រុក
២. ប្រាសាទព្រះវិហារច័ន្ទ



១. ប្រាសាទចុងស្រុក ឬប្រាសាទព្រៃដើមស្រុក


ប្រាសាទព្រៃ​ដើម​ស្រុក មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្ដាល ប្រមាណ ៣៨​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តព្រៃវែង​។ នេះ​បើតាម​ប្រាសាទបុរាណ​មួយ​នេះ កសាងឡើង​អំពី​ឥដ្ឋ​បួន​ជ្រុង​កម្ពស់ ៧​ម៉ែត្រ មាន​សណ្ឋាន​ជា​ស្តូប ទំហំ​៥​ម៉ែត្រ កសាងឡើង​ប្រហែល ក្នុង​សតវត្ស​ទី​១៧ ក្នុង​រជ្ជកាល ព្រះបាទ​ជ័យជេដ្ឋា​ទី​៤​។

តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រៃវែង ប្រាសាទ​នេះ មាន​អ្នក​ស្គាល់​តិចតួច​ណាស់ សូម្បីតែ​ប្រជាជន​នៅក្នុង​ខេត្ត​នេះ​ផ្ទាល់ ក៏​មិនបាន​ដឹងថា​ទីតាំង​នេះ មាន​ប្រាសាទបុរាណ​នេះនោះ​ដែរ ព្រោះតែ​មិនទាន់មាន​ការរៀបចំ ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​។ លោក ទឹម ទេព​វង្សា បាន​បន្ត​បញ្ជាក់ទៀតថា​៖ «​កន្លងមក មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ចុះទៅ​មើល​នៅ​ទីតាំង​ភូមិសាស្ត្រ​ផ្ទាល់ ដើម្បី​នឹង​រៀបចំ​នៅ​តំបន់​នេះ ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​។ មួយវិញទៀត​តំបន់​ប្រាសាទ​នេះ ជាទី​តាំង​អំណោយផល ដោយ​ព​ទ្ធ័​ជំវិញ​ដោយ​ព្រៃព្រឹក្សា​យ៉ាង​ស្រស់ស្អាត និង​សម្បូរ​ទៅដោយ​ដើមត្នោត ដែល​អាច​ឲ្យ​កសិករ​យើង​ផលិត​ជា​ស្ករត្នោត យ៉ាង​អំណោយផល​ផងដែរ​»​។

តាម​បញ្ជី​ស្ថានីយ​បុរាណ​ប្រទេស​កម្ពុជា របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រៅពី​ប្រាសាទបុរាណ​ដែល​នៅមាន​រូបរាង​ចំនួន​១​នេះ មាន​សំណង់​គ្រឹះ​ប្រាសាទ​ចំនួន​៩ បាន​បាត់បង់​រូបរាង​ទៅហើយ​។ ទោះ​យ៉ាងនេះ​ក្តី ក៏​នៅមាន​ទួល​បុរាណ​ចំនួន ១,៣៥៤ និង​ស្រះ​ជាទី​តាំង​យក​ថ្ម ចំនួន​៣ ដែល​នៅមាន​រូបរាង ក្នុង​ខេត្តព្រៃវែង​៕

ចុចដើម្បីមើលទីតាំង៖ ប្រាសាទព្រៃដើមស្រុក



២. ប្រាសាទ​ព្រះវិហារ​ច័ន្ទ



ប្រាសាទ​ព្រះវិហារ​ច័ន្ទ ស្ថិត​នៅក្នុង​ភូមិ​រោងដំរី ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។ ប្រាសាទ​នេះ​មាន​ខឿន​ធ្វើ​អំពី​ថ្ម​បាយក្រៀម កសាង​ឡើង​មុន​សម័យ​អង្គរ​ចន្លោះ​ពី​សតវត្ស​ទី១ ដល់​ចុង​សតវត្ស​ទី៦។

បើ​តាម​លោក​ប្រធាន​មន្ទីរ សំណង់​ប្រាសាទ​ទាំង​ពីរ​នៅ​សល់​រូបរាង ៧០ ទៅ ៨០ ភាគរយ ហើយ​​តែងតែ​មាន​ភ្ញៀវ​មក​ទស្សនា​ជា​ហូរហែ​ ​មុន​ពេល​​ផ្ទុះ​​រាលដាល​ជំងឺ​កូវីដ។ ជាក់ស្ដែង​ប្រាសាទ​ព្រះវិហារ​ច័ន្ទ ស្ថិត​នៅក្នុង​ភូមិ​រោងដំរី ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។ ប្រាសាទ​នេះ​មាន​ខឿន​ធ្វើ​អំពី​ថ្ម​បាយក្រៀម កសាង​ឡើង​មុន​សម័យ​អង្គរ​ចន្លោះ​ពី​សតវត្ស​ទី១ ដល់​ចុង​សតវត្ស​ទី៦។

ប្រាសាទព្រះវិហារច័ន្ទ ត្រូវបានបំផ្លាញស្ទើរទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយនៅ ទសវត្សរ៍ឆ្នាំ៩០ រូបចម្លាក់ទាំង៣ ត្រូវជនខិលខូចលួចកាត់ព្រះកេសយកទៅបាត់ទៀត។ លោក អ៊ុយ រ៉ាស៊ឺង ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកបាភ្នំ បានអះអាងថា ប្រាសាទព្រះវិហារច័ន្ទ នេះ អាចកសាងឡើងក្នុងចន្លោះពីសតវត្សទី១ ដល់ចុងសតវត្សទី៦ នៃគ្រិស្តសករាជ ឬអាចរាប់បាន ថាក្នុងសម័យនគរភ្នំ។ ប៉ុន្តែបើតាមឯកសារមួយចំនួនបានបង្ហាញថា ប្រាសាទនេះត្រូវបានស្ថាបនា ឡើង នាសម័យអង្គរដើម្បី ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញសាសនា។

ចំណែកឯសៀវភៅ ប្រវត្តិស្រុកបាភ្នំ ដែលស្រាវជ្រាវដោយលោក ឡុង គារ ក៏បានបង្ហាញដែរថា ថ្មសង់ប្រាសាទវិហារច័ន្ទ មានលក្ខណៈ ដូចគ្នានឹងថ្មសង់ប្រាសាទអង្គរវត្ត។ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ តួប្រាសាទត្រូវបានបំផ្លិច បំផ្លាញស្ទើរទាំងស្រុង ឯថ្ម និងចម្លាក់ផ្សេងៗ ត្រូវបានលួចយកទៅបាត់អស់ ដោយបន្សល់ទុក ត្រឹមខឿន ស៊ុំទ្វារចូល និងរូបចម្លាក់ធំ៣។ បើតាមលោក លោក អ៊ុយ រ៉ាស៊ឺង បានឲ្យដឹងថា ក្នុងអំឡុង ទសវត្សឆ្នាំ៩០ រូបចម្លាក់ទាំង៣ ត្រូវបានជនខិលខូចលួចកាត់ព្រះកេសយកទៅបាត់ទៀត ប៉ុន្តែ គណៈកម្មការ បានរៀបចំព្រះកេសថ្មីជំនួសវិញ។ ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុក បាភ្នំ បានលើកឡើង បច្ចុប្បន្ន ប្រាសាទដ៏ចំណាស់មួយនេះ កំពុងដាក់ក្រោមការការពារយ៉ាងយក ចិត្តទុកដាក់បំផុត និងមានឆ្មាំចាំសម្អាតជាប្រចាំ។ ចំណែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចុះ បញ្ជីប្រាសាទព្រះវិហារច័ន្ទជាសម្បត្តិវប្បធម៌ជាតិ ព្រមទាំងផ្សព្វផ្សាយឲ្យជួយការពារផងដែរ។

ចុចដើម្បីមើលទីតាំង៖ ប្រាសាទ​ព្រះវិហារ​ច័ន្




ខ្ញុំបាទឈ្មោះ យ៉េ សុផា ជានិស្សិតឆ្នាំទី១ សិក្សាជំនាញព័ត៏មានវិទ្យា(Web Developer) ក្នុងគោលបំណងជួយអោយប្រទេសយើងកាន់តែទំនើបជាងមុនមានភាពរីកចម្រើនក្នុងការសិក្សាស្រាវជ្រាវលើគេហទំព័ររបស់ខ្មែរ។
សូមអរគុណ

Facebook Page | Telegram Channel
Facebook | Instagram

Comments